លោក ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីចំនួន ០១ខ្នង កម្ពស់០២ជាន់ មាន១៥បន្ទប់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីមន្ទីរអប់រំជ្រោយចង្វារ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន ក្រុមកាយរិទ្ធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ វិស័យអប់រំ កំពុងស្ថិតនៅក្នុងដំណាក់ កាល នៃការធ្វើ កំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពលើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូត ដល់ មធ្យមសិក្សា ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូនដល់ សិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធ សាស្ត្រ “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការ អប់រំ ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print