សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

ចែករំលែក៖

ភ្នំពេញ : នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាមរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ លោក Christian Berger បាន មានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា
លោកពិតជារីករាយដែលបានមកបំពេញបេសកកម្មការងាររយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការងាររបស់ លោកនារយៈពេលកន្លងមកនេះ លោកបានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់មានការរីកចម្រើន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យលោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារបន្តរបស់លោកជាបន្តបន្ទាប់ទៀត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print