ភ្នំពេញ : មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់ ១លានដុលា្លរ”។
លឺហើយ គា្មននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។
មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសកា្លហាន។
បនា្ទប់ពីទទួលបានរង្វាន់រួចរាល់ហើយ បុរសកា្លហាននិងប្រពន្ធបានទៅសណ្ឋាគារសម្រាក។
ពេលទៅដល់បន្ទប់បុរសក្លាហានបានប្រាប់ប្រពន្ធថា៖ “បងអត់បានលោតទេ តែមានអ្នករុញបង”។
ប្រពន្ធគាត់សើច ហើយនិយាយយ៉ាងទ្បូយថា៖ “ខ្ញុំជាអ្នករុញ”។ ឥលូវបងដឹងហើយថា “នៅក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺជាមនុស្សស្រីដែលជាអ្នកចាំរុញ” ៕
...
ប្រភព : facebook