សមត្ថកិច្ចបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន២នាក់រួមទាំងថ្នាំញៀន១០កញ្ចប់

ចែករំលែក៖

ខេត្តព្រៃវែង៖ កម្លាំងអាវុធហត្ថដឹកនាំដោយមេបញ្ជាការស្រុកចុះបង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបាន២នាក់ នៅវេលាម៉ោង ៥ និង៤៥នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងមុខខារ៉ាអូខេសុខសាន្ត ស្ថិតនៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង។

ជនសង្ស័យទាំង២នាក់មានទី១ឈ្មោះ ព្រី ឌីណា ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង និងទី២ឈ្មោះ វ៉ាត វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបន្លក់ ឃុំគរគី ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន១០កញ្ចប់តូច , ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរយុត្តិធម៌ខេត្តដើម្បីកសាងតាមនីតិវិធី៕

20160505080653

20160505080653 (1)

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print