ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៦១នាក់(ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២០ករណីទូទាំងប្រទេស នៅថ្ងៃទី២២ ខែមិថុនានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦១នាក់ រួមមាន ៖ ជួញដូរ ១០ករណី ឃាត់ ២៦នាក់(ស្រី ៥នាក់)
,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)
,ប្រើប្រាស់ ៩ករណី ឃាត់ ៣៣នាក់(ស្រី ១នាក់)។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police : ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៣០ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៩៩ក្រាម។
៣ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៩,០៦ក្រាម។
៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់។
៥ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ២៨,២៨ក្រាម។
៦ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ០,១០ក្រាម។
៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៨កញ្ចប់តូច។
៨ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ចាប់យកIce ០,២១ក្រាម។
៩ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ១០០,៤៣ក្រាម។
១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៩កញ្ចប់តូច។ដោយអរុណរះ