ជនសង្ស័យ២នាក់ដេញកាប់យុវជន២នាក់សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតមួយគ្រឿងដេញកាប់ទៅលើយុវជន២នាក់ទៀតដែលគេសង្ស័យថាជាការប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចត្រូវបងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួកកំពុងរត់គេចខ្លួន។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រី៊ត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្តីជនរងគ្រោះបានអះអាងថា មុនកើតហេតុពួកគេមានគ្នា៤នាក់ជិះម៉ូតូចំនួន៣គ្រឿង ចំណែករូបគេនិងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IV-7773 ចេញពីម្តុំកោះពេជ្រ ក្នុងគោលបំណងមកកន្លែងស្នាក់នៅម្ដុំផ្សារដីហុយ ។ ពេលធ្វើដំណើរមកដល់ចំណុចរង្វង់មូលនាងគង្ហីងស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិតបានដេញកាប់ពួកគេរហូតមកដល់ចំណុចភ្លើងស្តុបផ្សារដីហុយ ហើយដោយមានការភ័យស្លន់ស្លោខ្លាំងពេកពួកគេក៏បានជិះម៉ូតូបំបែកផ្លូវគ្នា។
ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មកក្រុមក្មេងស្ទាវទាំងនោះបានបំបែកផ្លូវគ្នាដេញពួកគេរៀងៗខ្លួនដែរ។ចំណែកពួកគេទាំងពីរនាក់ត្រូវបានក្មេងស្ទាវពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំបិតបានជិះដេញកាប់ពួកគេរហូតដល់ចំណុចកើតហេតុខាងលើក៏ដួលម៉ូតូទៅលើចិញ្ចើមផ្លូវ ពួកគេក៏បានស្រែកថាចោរៗធ្វើឱ្យផ្អើលដល់សន្តិសុខយាមនៅកន្លែងកើតហេតុនិងប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆររួមនឹងសមត្ថកិច្ចនាំគ្នាមកចាប់ខ្លួនបានជនសង្ស័យម្នាក់និងកាំបិតមួយដើម ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំបន្ត៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print