នគរបាលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសរបាំងសាច់អួនដែលមានប្រវែងចាប់ពី ៣៥០ដល់៤០០ម៉ែត្រចំនួន ១០របាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ​ បាននិងកំពុងចុះបង្ក្រាបបទល្មើសរបាំងសាច់អួនដែលមានប្រវែងចាប់ពី ៣៥០ដល់៤០០ម៉ែត្រ ចំនួន ១០របាំង ចាប់ពីភូមិកំពង់អួរដល់ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។

សូមជម្រាបដែរថា​ កាលពីថ្ងៃទី២១​ ខែមិថុនា​ថ្មីៗនេះ​ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក លឿន សេងហួ នាយផ្នែករដ្ឋបាលជលផលខេត្តសៀមរាប សហការចួលរួម ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក សហគមន៍នេសាទកែវពណ៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកែវពណ៌ប្រជាការពារ សរុបកម្លាំង០៩នាក់ កាណូតចំនួន ០២គ្រឿង បានចុះប្រតិបត្តិការអនុវត្តកម្មវិធីស្មាត ដោយប្រេីការអង្កេតលេីការធ្វេីនេសាទ នៅដែន សហគមន៍នេសាទ កែវពណ៌ បានចំនួន ២០អង្កេត មាន១ករណីខុសច្បាប់ ចំនួន២០អង្កេត ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ សមត្ថកិច្ចចម្រុះ បានពិនិត្យឃើញដកហូត និងកម្ទេចចោលនៅនឹងកន្លែងរួមមាន ឧបករណ៍បរ០១ករណី ក្បាលបរចំនួន ១៨គ្រឿង របាំងសាច់អួនប្រវែង ១៧៣០ម៉ែត្រ ចម្រឹងឈើចំនួន១២១០ដើម និងឧបករណ៍ស្បៃមុងចំនួន០១ករណី លូស្បៃមុងចំនួន០២ គ្រឿងរបាំងស្បៃចំនួន១០០ម៉ែត្រ ចម្រឹងចំនួន៩០ដើម ហើយបានព្រលែងត្រីចម្រុះចំនួន ២៥គីឡូក្រាមផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print