លោក សុខ លូ​៖ ពិតណាស់រា​ជ​រដ្ឋាភិបាល​ បានឯកភាពជាគោលការណ៍ដល់អាកាសចរស៊ីវិល ឱ្យធ្វើការកែលំអ អាកាសយានដ្ឋានបាត់​ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋានប្រភេទ4C

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ លោក សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្ត​បាត់ដំបង បានអញ្ជើញអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជាព្រមទាំងគណៈប្រតិភូ នៅ​សាលប្រជុំB១ (VIP) សាលាខេត្តបាត់ដំបង ។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ថា៖ ពិតណាស់រា​ជ​រដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដល់អាការចរស៊ីវិល ឱ្យធ្វើការកែលំអ អាកាសយានដ្ឋាបាត់​ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋានប្រភេទ4Cដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្ន​ក្រុមការងារកំពុងតែរៀបចំលើគម្រោងមួយនេះ ។

លោកអភិបាលខេត្ត​ បានបន្តទៀតថា កន្លងមករដ្ឋបាលខេត្ត​បាត់ដំបង បានធ្វើការខិតខំក្នុងការថែរក្សាសំណង់អគារបុរាណមួយនេះ តែក៏មានបញ្ហាមួយចំនួនដែល​ពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស និងថវិកាមួយចំនួនដើម្បីអភិវឌ្ឍន៍តំបន់អភិរក្សទាំងនេះ ។ លោក​ សុខ​ លូ​ ​បា​ន​បន្តទៀតថា កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានធ្វើការហាមឃាត់ប្រជា​ពលរដ្ឋដែលបាន​ធ្វើការ​ជួសជុល ផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារ ដោយក្នុងនោះយើងនឹងធ្វើការ​ពិនិត្យ​លទ្ធភាពដល់ផ្ទះដែលបានកែប្រែខុសពីទម្រង់ដើម ។

លោកអភិបាលខេត្ត​ បានបន្តទៀតថា ខេត្តបាត់ដំបង ក៏មានផ្សារមួយដែលជាសំណង់តាំងពីសម័​យអាណា​និគម​បារាំង ដែលកំពុងជួបប្រទះហានិភ័យ ដែលក្នុងនោះលោក​ សុខ​ លូ​ បានសំណូមពរដល់ប្រទេសបារាំង តាម​រយៈ​ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពជួយដល់សំណង់អគា​រនេះ​តាមលទ្ធភាពជាក់ស្ដែង ហើយថ្ងៃក្រោយតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសំណង់អគារបុរាណនេះ នឹងធ្វើឱ្យខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។

លោកអភិបាលខេត្ត​ បានបន្តទៀតថា ខេត្តបាត់ដំបង នៅមានបញ្ហាផ្សេងទៀត គឺកង្វះរោងចក្រកែច្នៃផលិត​ផលក​សិកម្ម ដែលរដ្ឋបាលខេត្តកំពុងធ្វើការគិតគូរស្វែងរកអ្នកវិនិយោគលើវិស័យនេះ ដើម្បីយើងមានលទ្ធ​ភាពកែ​ច្នៃ​ផ្លែ​ឈើ នាំចេញទៅក្រៅប្រទេសបានយ៉ាងងាយស្រួល ។

ជាមួយគ្នានោះ​ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍​ថ្លែងនូវការ​កោត​សរ​សើរ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំព្យាយាមក្នុងការថែរក្សាសំណង់អគារបុរាណនានា ដែលកសាងឡើងតាមសម័យអាណានិគមនិយមបារាំង និងបានធ្វើការជួសជុលជាអ​ន្លើកន្លែ​ង​ដែល​ការ​ខូ​ចខាត ដើម្បី​រក្សា​នូវសំណង់អគារបុរាណនោះបានល្អប្រសើរ ដោយក្នុងនោះដែរ លោក៏បានមានការ​ចាប់​អា​រម្មណ៍ទៅលើគម្រោងដែលដាក់ឱ្យដំណើរការឡើងវិញអាកាសយានដ្ឋានបាត់ដំបង ដែលនេះគឺ​ជា​ផ្លូ​វមួយឈានទៅរកដឹកជញ្ជូនកាន់តែមានភាពងាយស្រួលនិងបង្កឱ្យមានការលើកស្ទួយនៅ​ក្នុងវិស័យ​​ដឹកជញ្ជូននៅខេត្តបាត់ដំបង កាន់តែមានការរីកចម្រើន។

លោក ហ្សាក់ ប៉ឺឡេ បានបន្តទៀតថា ទាក់ទងទៅនឹងការអភិរក្សសំណង់បេតិកភណ្ឌក៏​យើងបានធ្វើ​ការ​គិ​តគូផងដែរនៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន តែអ្វីដែ​ល​យើ​ងត្រូវដឹងគឺផែនការអភិវឌ្ឍន៍ និងអភិរក្ស សំណង់បេតិកភណ្ឌ សតវត្សន៍ទី២០ ដែលយើងត្រូ​វធ្វើ​ការសិ​ក្សាអំពីប្លង់លំអិតជាមុនសិនផងដែរ និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំង ។

លោកបានបន្តទៀតថា ប្រទេសបារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យធ្វើការអ​ភិ​វឌ្ឍ​ឱ្យកាន់តែមានការរីកចម្រើន និងបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគ ឱ្យ​ម​កខេត្តបាត់​ដំបង​កាន់តែច្រើនឡើងៗ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print