ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២៣ ខែមិថុនា ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួន។
ជនសង្ស័យឈ្មោះឈ្មោះ លិច សុវណ្ណាលុច ហៅ លុច ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គីស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ។
របាយការណ៍ដដែល បានបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖អារុណរះ