លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ​ ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរព​វិញ្ញាណក្ខ័ន្ធលោកអនុសេនីយ៍ឯក កែវ ចន្ទ័ត្រា មន្ត្រីផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរព​វិញ្ញាណក្ខ័ន្ធលោកអនុសេនីយ៍ឯក កែវ ចន្ទ័ត្រា មន្ត្រីផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ដោយរោគាពាធ ហើយបច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលសង្កែ តាមប្រពៃណី សាសនា ។

ក្នុងឱកាសនោះដែរ លោកអធិការ ក៏បាននាំយកនូវបច្ច័យ របស់លោកស្នងការ ចំនួន ២,០០០,០០០៛, លោក អភិបាល សុខ ពេញវុធ ចំនួន ៥០០,០០០៛, លោកអធិការ ទៀង ច័ន្ទសារ ចំនួន 500,000៛, បច្ច័យតាមបណ្តាលប៉ុស្តិ៍និងផ្នែកសរុប ចំនួន 6,765,000៛ និងភេសជ្ជៈមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសព ដេីម្បី​សម្រួល​ក្នុង​ពិធី​បុណ្យ​ផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print