ភ្នំពេញ ៖ តារាម៉ូដែលផ្សាយលក់ផលិតផលម្នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជ អាវុធហត្ថ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធការចោទប្រកាន់ពីបទ.លួច ធ្វើឲ្យខូចខាតដោយចេតនា និង បទ.គំរាមកំហែងថា និងសម្លាប់ ។
ជនសង្ស័យឈ្មោះ លាង សម្បត្តិ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ តារាម៉ូដែល មានទីលំ នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សំណុំរឿងខាងលើនេះបានស្ថិតនៅលោក ស៊ិត វណ្ណៈ ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើប សួរ ។ ដើមចមពីការឃាត់ខ្លួនតារាម៉ូដែលរូបនេះបញ្ជូនទៅតុលា ការត្រូវបានគេដឹង ស្ត្រីម្នាក់មានមុខរបររកស៊ីលក់ប្រេងឆា កាហ្វេរ៉េឌីង និង លក់ផលិតផលថែរក្សាសម្រាស់មកពីប្រទេសកូរ៉េ និងថៃ ជាដើមបណ្តឹង ។
ដោយអាជីវកម្មរកស៊ីមានការរីកចម្រើន និងការងាររវល់មមាញឹកផងនោះ ស្រ្តីជាដើមបណ្តឹងបានជ្រើសរើសបុគ្គលិកម្នាក់ឈ្មោះ លាង សម្បត្តិ (ជនសង្ស័យ) យកមកធ្វើការផ្នែកម៉ូដែលថតបង្ហាញលក់ផលិតផលតាមប្រពន្ធអនឡាញ និង លក់លើទីផ្សារនានា ដោយបានផ្តល់ប្រាក់ខែ៣០០ដុល្លារអាមេរិកក្នុង១ខែ ព្រមទាំងផ្គត់ផ្គង់កាហូបចុក និងកន្លែងស្នាក់នៅ ។
ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឈ្មោះ លាង សម្បត្តិ ចូលធ្វើការ គេបានធ្វើខ្លួនឲ្យល្អដើម្បីឲ្យថៅកែជឿទុកចិត្ត តែទីបំផុ តឆ្លៀតឱកាសលួចយកកូនសោរចូលបន្ទប់ថៅកែ លួចលុយអស់ប្រមាណ ៣៥ ០០០ ដុល្លារអាមេរិក និងគ្រឿងអល្ល័ងការមួយចំនួ ន ព្រមទាំងធ្វើឲ្យខួចខាតរថយន្ត FORD XL T ១គ្រឿងទៀត ។
ក្រោយកើតមានរឿងនេះហើយ ដើមបណ្តឹងបានព្យាយាមទាក់ទងរកការដោះស្រាយជាមួយជនសង្ស័យដែរ តែបែជាជនសង្ស័យបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក គំរាមកំហែងថា និងសម្លាប់ទៅវិញ ដោយទង្វើជនសង្ស័យធ្វើដូច្នោះទើបស្រ្តីដើមបណ្តឹ ង សម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យបានឆ្លើយនៅសមត្តកិច្ច ក៏ដូចចំពោះមុខអយ្យការ ប្រហាក់ប្រហែលទៅ និងពាក្យបណ្តឹងរបស់ជនរងគ្រោះដែរថា ខ្លួ នបានចូលធ្វើការជាមួយថៅកែស្រីតាំងពីអំឡុងឆ្នាំ២០២១ ជាអ្ន កដើរម៉ូតថតស្ពតលក់ផលិតផល និង បើកបររថយន្ត ទទួលបាន ប្រាក់ខែ ១ ០០០ ដុលារអាមេរិក ។
ជនសង្ស័យក៏បានទទួលស្គា ល់ ការពិតគឺបានលួចលុយថៅកែចំនួន ១៣ ០០០ ដុល្លារ និងវាយបំបែកកញ្ចក់រថយន្ត ព្រមទាំងគំរាមថាសម្លាប់ប្រាកដមែន ។ យោងលើពាក្យបណ្តឹង និង ចម្លើយសារភាពមានភាពស៊ីសង្កាត់ជាប់ពាក់ពន្ធបទល្មើស ធ្វើឲ្យតំណាងអយ្យការពិចារណាចោទប្រ កាន់ជាផ្លូវការ និង ចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ដោយ រ៉ារ៉ា