ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនជនសង្ស័យដែលដុតផ្ទះរហូតឆេះរាលដាលដល់ផ្ទះពលរដ្ឋអស់៣៧ខ្នងផ្ទះ ទាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមរំលឹកថា អគ្គីភ័យបានឆាប់ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ អស់ចំនួន៣៧ខ្នងផ្ទះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ បង្កការភ្ញាក់ផ្អើល អ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់តែពុំអាចទប់ស្កាយ់បានឡើយ អណ្ដាតភ្លើងងរាដាលយ៉ាងសន្ធោសន្ធៅ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ នៅវេលាម៉ោង០៤ ល្ងាចថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្ដុំជិតច្រាំងបាក់ ផ្លូវលំ ភូមិដើមចាន់ ក្រុម០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ឃើញមានអណ្ដាតភ្លើងនិងផ្សែងហ៊ុយចេញផ្ទះ ហើយបងប្អូនប្រជាពលរដ្ឋអ្នករស់នៅជិតខាងបានរត់ចេញស្រែកឆោឡោដើម្បីអោយនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រង់បានដោយសារអណ្ដាតភ្លើងឆាប់ឆេះលឿនយ៉ាងសន្ធោសន្ធៅ រាលដាលឆេះដល់ផ្ទះអ្នកជិតខាងយ៉ាងលឿនបំផុត។
ភ្លាមៗនោះអាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងបានទាក់ទៅកាតិយាល័យជំនាញបង្ការនិងពន្លត់អគ្គីភ័យ ចេញរថយន្តពន្លត់អគ្គីភ័យគ្រប់គោលដៅដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ យ៉ាងណា អគ្គីភ័យបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ទើបបាញ់ទឹកបានរលត់ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយក្នុងហេតុការនេះ។
មន្ត្រីនៃការិយាល័យបង្ការនិងពន្លត់អគ្គីភ័យបានឲ្យដឹងថា
ក្នុងគ្រោះអគ្គីភ័យនេះបានឆឆបើឆេះផ្ទះពលរដ្ឋប្រភេទសំណង់ ថ្មឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណ៤ម៉ែត្រ
ឆេះផ្ទះអស់ចំនួន៣៧ខ្នង រួមទាំងសំភារះអស់ទាំងស្រុង ។
ក្នុងប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ៣៦គ្រឿង ប្រើប្រាស់ទឹកអស់ ៤០ឡាន រួមមាន ររថយន្តការិយាល័យបង្កានិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាករាជធានីភ្នំពេញ ចំនួន ២៣រឿង ប្រេីប្រាស់ទឹកអស់ ២៣ឡាន, រថយន្តក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ឡាន,រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន,រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ៣ឡាន, រថយន្ត ទីក្រុងនរាចំនួន០១ គ្រឿង ប្រើប្រាស់អស់ចំនួន ៣ឡាន,រថយន្តក្រុមហ៊ុនកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន,និង រថយន្តបុរីប៉េងហួតចំនួន ០៣គ្រឿង ប្រើប្រាស់អស់ ចំនួួន ៣ឡាន។ ចំពោះមូលដ្ឋានតាមការស្រាវជ្រាវស៉ើបសួរជំហានដំបូងរបស់មន្រ្តីនគរបាល ថាបណ្ដាលមកពីមានមនុស្សលួចដុត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅក្បែកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
ដោយ រ៉ារ៉ា