Update ៖ ខឹងប្រាប់ប៉ូលីសថា ចាប់ខ្ញុំទៅតិចទៀតខ្ញុំដុតផ្ទះហើយ ប៉ូលីសមិនចាប់គេដុតមែន ពេលនេះតុលាការសម្រេចដាក់ពន្ធនាគារហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោកឃុន សូណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលញៀនថ្នាំ(ង៉ាង)និយាយលែងដឹងខុសត្រូវ ដុតបំផ្លិចបំផ្លាញផ្ទះឆេះអស់៣៧ខ្នងនៅខណ្ឌច្បារអំពៅ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា(ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល) ។

ជនសង្ស័យឈ្មោះ លឹម ភារម្យ ហៅ តឿ ភេទប្រុស អាយុ៤២ឆ្មាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មុននាំយកទៅឃុំខ្លួនជនសង្ស័យនៅតែញញឹម និងបានពោលពាក្យទាំងនៅក្នុងដៃសមត្ថកិច្ចក៏ដូចជានៅក្នុងស្ថាប័នសាលាដំបូងថា៖ (ប្រាប់ប៉ូលិសមុនហើយ ឲ្យចាប់ខ្ញុំទៅតិចទៀតខ្ញុំដុតផ្ទះ តែប៉ូលិសមិនជឿ និងមិនចាប់គេទេ ដូច្នេះគេដុតតែម្តងទៅ) នេះជាសម្តីពិតរបស់ជនញៀនថ្នាំ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៣៧ខ្នង និងបានបំផ្លាញសម្ភារក្នុងផ្ទះអស់ទាំងស្រុង ដែលហេតុការណ៍នោះបានកើតឡើងនៅម្តុំច្រាំងបាក់ តាមផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បន្ទាប់ពីមានអគ្គុិភ័យកើតឡើង សមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនញៀនថ្នាំហួសកម្រិតនោះយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print