ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២២ និងលើកទិសដៅការងារត្រូវអនុវត្តខែបន្ត ស្តីអំពីការពង្រឹងលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ-ធ្វើការល្បាតពួនស្ទាក់ បង្ការ-បង្រ្កាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន-ធ្វើការដោះស្រាយការកកស្ទះចរាចរណ៍ឲ្យទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ ការពារក្បួនថ្នាក់ដឹកនាំដែលអញ្ជើញឆ្លងកាត់ភូមិសាស្ត្រខណ្ឌច្បារចំពៅ។
ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោក-កញ្ញាអធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
...
ដោយ៖សហការី