វេទិកាជជែកពិភាក្សាអំពី “បញ្ហាសិទ្ធិមនុស្សនិងយុត្តិធម៌នៅកម្ពុជា” រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញ សារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវេទិកាពិភាក្សា ស្តីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និង យុត្តិធម៌នៅកម្ពុជា” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

វេទិកាពិភាក្សានេះ ប្រព្រឹត្តឡើងក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្តាញ សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដោយធ្វើការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ អង្គភាព និងបណ្តាសារព័ត៌មាននានា លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កន្លងមក។ កិច្ចសន្ទនានេះនឹងធ្វើឱ្យឃើញនូវតម្លាភាព និងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជារដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ខ្ពស់លើ ការផ្តល់សេវាយុត្តិធម៌សាធារណៈ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។

វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០១០ ២៥៨ ៩៦៧/ ០៩២ ៨៧២ ៣៣៥/០១០ ២៥៨ ៩៦៧៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print