ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៥នាក់​ ក្នុង​ការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី​ នៅថ្ងៃទី២៧ ខែមិថុនា!

ចែករំលែក៖

ភ្នំពេញ៖ បើយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ មិថុនា​ម្សិលមិញនេះ​ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

របាយការណ៍​ដដែល​បន្តថា​ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ ១២នាក់ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់ (ស្រី ៣នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ៣២នាក់ ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice)​ ស្មើ​និង ៦៨,៣៧ក្រាម និង១កញ្ចប់តូច, អ៉ិចស្តាស៊ី(mdma) ស្មេីនិង​១,៤១ក្រាម។

លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ ៖ ប្រើប្រាស់ ៣ករណី ឃាត់ ១៧នាក់ ។
២ / បន្ទាយមានជ័យ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥២ក្រាម ។
៣ / បាត់ដំបង ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣៨,៦២ក្រាម ។
៤ / កំពង់ចាម ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៥ / កំពង់ស្ពឺ ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៦ / រាជធានីភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទូក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២១,៥០ក្រាម ។
៧ / ពោធិ៍សាត់ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៣ក្រាម ។
៨ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ។
៩ / ឧត្តរមានជ័យ ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ៣នាក់ ចាប់យកIce ០,៥៥ក្រាម ។
១០ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច​ ។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៩៩ក្រាម និងMDMA ១,៤១ក្រាម ។
២ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៥ក្រាម ។
៣ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥១ក្រាម ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print