បញ្ជូន​ខ្លួន​បុរសម្នាក់​បើកបរល្មើសច្បាប់ចរាចរណ៍ ជេរប្រមាថនិងយកខ្សែក្រវាត់វាយសមត្ថកិច្ចទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ដែលបានបើកម៉ូតូល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ហើយជេរប្រមាថ និងយកខ្សែក្រវាត់វាយទៅលើសមត្ថកិច្ចនោះ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្ត​នីតិវិធី​ហើយ។

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណៈ មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កម្លាំងនគរបាល​ចរាចរណ៍​បានឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រៃវែង៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ ហើយនៅពេលសមត្ថកិច្ចធ្វើការឃាត់ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចទេ ថែមទាំងជេរប្រមាថ
មេីលងាយ​ និងយកខ្សែក្រវាត់វាយទៅលេីសមត្ថកិច្ចថែមទៀត​ បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង​៣រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

បច្ចុប្បន្ន​បុរស​ខាងលេីនេះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print