ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានឱ្យដឹងថា៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីឃាត់ខ្លួនក្នុងករណីហឹង្សាដោយចេតនា មានស្ថានទម្ង់ទោស ដែលបានប្រព្រឹត្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖  ជនសង្ស័យមានឈោ្មះ ណា បូរ៉ា ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកកូន កាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះ ជៀម ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសចំទ្រូងខាងឆ្វេង ចំនួន០១កន្លែង និងចំខ្នងដៃខាងស្តាំ មានហូរឈាមច្រើនបណ្តាលឲ្យសន្លប់ ។ ក្រោយពីកើតមានហេតុការណ៍បង្ករបួសស្នាមនេះកើតឡើង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅឃាត់ខ្លួនជនសង្ស័យ ជាជនបង្កយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖តាមចម្លើយសារភាពរបស់ជនសង្ស័យ  នៅវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ មានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ បានផឹកស្រាស្រវឹង មកអុកឡុកនៅកន្លែងរបស់ខ្លួននៅម្ដុំផ្សាររ៉ា ពេលនោះបុរសម្នាក់នោះបានយកស្បែកជើង និងកៅអីបម្រុងវាយរូបខ្លួន ខ្លួនក៏បានគេចផុត ហើយរូបគេក៏ដកកូនកាំបិតពីក្នុងកាបូបដើម្បីគំរាមកុំឱ្យបុរសខាងលើ វាយមកលើរូបខ្លួន ​ពេលនោះក៏មានការប្រតាយប្រតប់គ្នា ទើបបណ្តាលឱ្យបុរសនោះរងរបួសដោយកាំបិតចំទ្រូង ហើយបុរសនោះស្រវ៉ាចាប់ទាញយកកាំបិតពីដៃរបស់ខ្លួន បណ្តាលឱ្យម៉ុតដៃបុរសនោះបន្ថែមទៀត ។​ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print