ប្រធានាធិបតីស៊ីរី លោក អាល់អាសាដ បានប្រកាសទទួលស្គាល់ តំបន់ Donetsk, Luhansk
ជាប្រទេសឯករាជ្យបន្ទាប់ពីរុស្ស៊ី ។ សកម្មភាពខាងលើ បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រធានាធិបតីអ៊ុយក្រែន។
ក្នុងពេលនេះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយស៊ីរី ក្រោយប្រទេសនេះទទួលស្គាល់តំបន់ Donetsk, Luhansk ជាតំបន់ឯករាជ្យ ។
សារព័ត៌មាន AFPបានផ្សាយថា «អ៊ុយក្រែន និងស៊ីរី មិនមានទំនាក់ទំនងការបរទេសទៀតឡើយ។ ជាមួយគ្នានេះដែរប្រធានាធិបតីអ៊ុយក្រែនក៏បានអំពាវនាវឱ្យដាក់ទណ្ឌកម្មទៅលើប្រទេសស៊ីរីផងដែរ។
ស៊ីរីគឺជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ក៏ជាប្រទេសដំបូងគេបង្អស់ក្រៅពីរុស្ស៊ីបានទទួលស្គាល់តំបន់ឯករាជ្យនៅក្នុងទឹកដីអ៊ុយក្រែន។ ក្នុងពេលនេះដែរ ប្រធានាធិបតីស៊ីរី ប្រកាសថានឹងពិភាក្សាជាមួយប្រទេស Donetsk, Luhansk ដើម្បីបង្កើតទំនាក់ទំនងស្របទៅតាមច្បាប់។
កាលពីថ្ងៃទី១៩ខែមិថុនា ប្រធានាធិបតីស៊ីរីក៏បានទទួលគណៈប្រតិភូរបស់ប្រទេស Donetsk, Luhansk ហើយនៅក្នុងជំនួបនោះ រដ្ឋាភិបាលស៊ីរី ប្រកាសថានឹងទទួលស្គាល់តំបន់ខាងលើជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងពេលនេះដែរ ប្រធានាធិបតីរុស្ស៊ីបានអបអរសាទរដល់ស៊ីរីដែលបានទទួលស្គាល់តំបន់ Donetsk, Luhansk ៕ដោយធីរីណា
រូបថត : UKRAYINSKA PRAVDA