ក្រុមប្រឹក្សាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ នៅព្រឹកទី៣០ខែមិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧
អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក តាមប្រព័ន្ធវីដេអូ zoom ក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីលោកស្រី ជា សុគន្ធ សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ
លោកគឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោកអធិការរងនគរបាលខណ្ឌសែនសុខ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ ការិយាល័យទាំង១១ និងអង្គភាពលទ្ធកម្ម លោកចៅសង្កាត់រងទាំង៦ តំណាងអង្គការ API សរុបអ្នកចូលរួម៤៤រូប ដោយមានរបៀបវារៈប្រជុំចំនួន៦ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី០៣។
​​​២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខ។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំទី៤ (២០២៣-២០២៤)។
៤-ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខប្រចាំខែឧសភា ឆ្នាំ២០២២។
៥-ស្តាប់របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ
​៦-បញ្ហាផ្សេងៗ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print