ខេត្ដឧត្ដរមានជ័យ៖ បុរសអ្នកបរម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណះបើករថយន្ដបែន ដឹកដីចុះមកពីលើភ្នំដងរែក ដាច់ហ្វាំងក្រឡាប់ជាច្រើនត្រឡប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង ៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលលេខ១៣១ និងលេខ១៣២ នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជយ័។
រថយន្តគ្រោះថ្នាក់គឺរថយន្តបែនដឹកដី ម៉ាក FUSO ពណ៌ផ្ទៃមេឃលាយ.ស ពាក់ស្លាកលេខតាកែវ 3A-2669 បានបើកចុះពីលើភ្នំ ដាច់ហ្វាំង បណ្តាលឲ្យបុកបង្គោលដៃផ្លូវក្រឡាប់ធ្លាក់ចុះក្រោម។
អ្នកបើកបរ ឈ្មោះ យាន សុជាតិ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបបើកបរ រស់នៅ ភូមិបន្ទាយចាស់ ឃុំស្លក្រាម
ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់។ រថយន្តនិងអ្នកស្លាប់រក្សាទុកនៅកន្លែងកើតហេតុ រងចាំក្រុមគ្រួសារ មកយកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕