ផ្ទុះអាវុធនៅរដ្ឋ New Jersey របួស៩នាក់

ចែករំលែក៖

មន្ត្រីក្នុងទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក នៅថ្ងៃទី៣០ខែមិថុនា បានប្រកាសថា មានករណីបាញ់ប្រហារ បណ្តាលឱ្យមនុស្ស៩នាក់រងរបួស។

អ្នករងរបួសនៅក្នុងការបាញ់ប្រហារ បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។ សារព័ត៌មាន CBS News បានឱ្យដឹងថា មានអ្នករងរបួសបានដើរទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅវេលាម៉ោង១៨និង២០នាទី កម្លាំងប៉ូលិសទីក្រុងNewark បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ស្ថិតនៅផ្ទះលេខ២០០ ផ្លូវClinton ក្រោយទទួលបានព័ត៌មានស្តីពីការបាញ់ប្រហារ។
នៅពេលដំបូង មានព័ត៌មានថា មានមនុស្ស៨នាក់រងរបួស ក្នុងនោះមានយុវជនម្នាក់និងមនុស្សធំ៧នាក់។ ក្រោយមកក៏មានម្នាក់ទៀតរងរបួស ដែលសរុបអ្នករបួសបានកើនឡើងដល់៩នាក់។
នៅពេលនេះមន្ត្រីក្នុងតំបន់មិនទាន់ប្រកាសពីមូលហេតុបណ្តាលឱ្យមានការផ្ទុះអាវុធនោះនៅឡើយទេ ។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវ៕ ដោយធីរីណា

...

រូប​ថត​ :​ PIX11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print