សម្តេចតេជោ : ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លារ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ : ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លារ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា, ព្រឹកមិញថ្ងៃ១កក្កដា២០២២ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យខ្ញុំបាន អំពាវនាវអោយ សប្បុរសជនចូលរួមបំបាត់ ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បី

កម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ ២០២៥។អ្វីដែលសំខាន់ជាងនេះទៀតគឺការ ឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់និងរបួសដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលជា

ឃាតករលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា។សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា, ឆ្លើយតបតាមការអំពាវនាវនេះមកដល់ ពេលនេះមានសប្បុរសជនដែលជាអ្នក វិនិយោគអ្នកជំនួញបានចូលរួមប្រមាណ ជាង៥លានដុល្លាររួចមកហើយដែលខ្ញុំ

សង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀត ដើម្បីឲ្យ​ទឹក​ដី​​ ដ៏កំសត់មួយនេះរួចចាកផុត ពីសោកនាដកម្មនៃគ្រាប់មីន។

ដើម្បីសម្រួលដល់ការចូលរួមសូមធ្វើ ទំនាក់ទំនងទៅលោកសេង ទៀងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាម

លេខទូរស័ព្ទ០១២ ៩៦១៩៧១ដែលនឹង ប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យ របស់អាជ្ញាធរមីនកម្ពុជា។

សូមអរគុណសម្រាប់ការចូលរួមដើម្បីភាពសុខសាន្តនិងស្នាមញញឹមរបស់ ប្រជាជនកម្ពុជា៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print