ក្លិបក្របខ័ណ្ឌ La Liga បានប្រកាសថា លោក Ernesto Valverde នឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្លិប Athletic Bilbao ជាលើកទី៣ ខណៈដែលគ្រូបង្វឹកដែលបម្រើការយូរបំផុតរបស់ក្លិបរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំ។ លោក Valverde ដែលជាគ្រូបង្វឹកចុងក្រោយរបស់ក្រុម Barcelona និងបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់លីកចំនួន២ និងCopa del Rey ត្រូវបានអវត្តមានពីការងារចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅក្នុងខែមករា ឆ្នាំ២០២០។លោក Valverde បាននិយាយថា “វាតែងតែមានកិត្តិយសក្នុងការបង្វឹក Athletic Bilbao។ ក្លិបនេះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំហើយខ្ញុំដឹងពីអត្ថន័យរបស់វា មិនត្រឹមតែសម្រាប់ Bilbao ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កន្លែងជាច្រើនទៀតជុំវិញពិភពលោកផងដែរ”។លោកបន្តថា “ខ្ញុំបានសម្រេចចិត្តត្រលប់មកវិញ ពីព្រោះខ្ញុំជឿថា នេះគឺជាការប្រកួតប្រជែងដែលគួរឱ្យរំភើប និងទាមទារគ្រប់គ្រាន់ដើម្បីធ្វើឱ្យវាមានតម្លៃ។ គោលបំណងសំខាន់គឺធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍មោទនភាព និងអាចកំណត់អត្តសញ្ញាណជាមួយក្រុម។យើងមានក្រុមដ៏ល្អមួយដើម្បីធ្វើការជាមួយ ហើយនោះជាអ្វីដែលយើងនឹងកំណត់ដើម្បីធ្វើ“។បុរសវ័យ៥៨ឆ្នាំរូបនេះធ្លាប់បង្វឹកក្រុម Athletic Bilbao ចន្លោះឆ្នាំ២០០៣–២០០៥ និងឆ្នាំ២០១៣–២០១៧ ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Supercopa de Espana ក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា ក្រុម Athletic Bilbao បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងតារាងលីកកំពូលអេស្ប៉ាញ La Liga កាលពីរដូវកាលមុន ដោយមិនមានកៅអីគ្រប់គ្រាន់សម្រាប់ការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបណាមួយនៅរដូវកាលនេះនោះទេ ៕ (រូបភាព ៖Reuters/CNA)