លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ចំនួន​២៤​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦៦​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៦៦​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦៦​នាក់​ រួម​មាន​ ៖​ ជួញដូរ​ ៥​ករណី​ ឃាត់​ ២២​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៦​ករណី​ ឃាត់​ ១២​នាក់​(​ស្រី​ ១​នាក់​)​ ,ប្រើប្រាស់​ ១៣​ករណី​ ឃាត់​ ៣២​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៣​ ខែកក្កដា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ៩,៨៩​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ៥​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​
​នគរបាល​ ៖​ ៥​អង្គភាព​

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១៥​នាក់​ ចាប់​យក​Ice​ ០,២៨​ក្រាម​។​

២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៦,៣០​ក្រាម​។​

៤​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១,៨៩​ក្រាម​។​

៥​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ រក្សា​ទុក​ ៥​ករណី​ ឃាត់​ ១០​នាក់​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១២​នាក់​ ចាប់​យក​Ice​ ១,៤២​ក្រាម​ ៕​

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print