កូរ៉េខាងជើងចោទប្រកាន់អាមេរិកកំពុងតែបង្កើតណាតូនៅអាស៊ី

ចែករំលែក៖

កូរ៉េខាងជើងបានលើកឡើងថា សកម្មភាពរបស់អាមេរិក ជប៉ុន កូរ៉េខាងត្បូង កំពុងតែបង្កើតណាតូអាស៊ី ដែលផ្តួចផ្តើមឡើងដោយអាមេរិក។

កូរ៉េខាងជើងជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យនេះបានរិះគន់កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីពេលថ្មីៗនេះថាជាមធ្យោបាយមួយដើម្បីសម្រេចផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតបក្សសម្ព័ន្ធយោធាមួយដូចណាតូ (NATO) នៅក្នុងតំបន់អាស៊ី។
សារព័ត៌មានរដ្ឋ KCNA ដោយផ្អែកលើការដកស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកកំពុង ផ្សព្វផ្សាយពាក្យចចាមអារ៉ាមពីការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ក្នុងគោលបំណងប្រើវាជាលេសសម្រេចឱ្យបាននូវឧត្តមភាពយោធា ដាច់គេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សាគ្នានាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីចុងខែមិថុនាកន្លងទៅ និងបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដើម្បីទប់ស្កាត់ការគំរាមកំហែងបង្កឡើងដោយកូរ៉េខាងជើង៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print