ខេត្តកំពង់ចាម : នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមគ ស្ថិតក្នុងភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេករដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា ជាលទ្ធផលកងកម្លាំងបានបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន១២នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
ដោយ : សិលា