ខេត្តបាត់ដំបង : ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិន។ នេះយោងតាមផេកក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដកស្រង់ Admin VisitBattambang ដែលបានផ្តល់រូបភាព ©Pic: #VisitBattambang ជាមូយពាក្យស្លោក
#លើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តយើង #សម្រស់បាត់ដំបង #Reakfreedom #amazingcambodia #battambang ។
ក្រសួងទេសចរណ៍បន្តថា, ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
ទាំងតំបន់ទេសចរណ៍ ការរស់នៅរបស់ប្រជាជននៅទីនេះ សិល្បៈ វប្បធម៌ ប្រពៃណី ម្ហូបអាហារ
*ទាំងនេះគ្រាន់តែជាផ្នែកខ្លះនៃបាត់ដំបងតែប៉ុណ្ណោះ នៅមានកន្លែងស្អាតៗ និងប្លែកភ្នែកជាងនឹងទៀតដែលadminមិនទាន់ទៅដល់…៕
ដោយ : សិលា