Breaking News,មុននេះបន្តិច ! អធិការរងខណ្ឌឫស្សីកែវ​ បាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួននៅលេីផ្ទះ​

ចែករំលែក៖

ខេត្តកណ្តាល : លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួននៅលេីផ្ទះ​ ស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។
ករណីបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចបានបញ្ជាក់ថា, មុនពេលកើតហេតុ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយពិតប្រាកដនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕

...

ដោយ : ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print