លោក សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជូន អំណោយ មនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន៥០១គ្រួសារ នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី​ ព្រមទាំងសហការី នៅព្រឹកថ្ងៃចន្ទទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហម កម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៥០១គ្រួសារ ដែលរស់នៅភូមិចំនួន៦ ក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង។ ក្នុងនោះក៏មានកា រអញ្ចើញ ចូលរួមពីលោកឧកញ៉ា លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការ សាខាអនុសាខា សប្បុរសជន អាជីវករ ដែលពិធីសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅ នៅ បរិវេណ ផ្សារទំនើបភួពុយក្រុងបាត់ដំបង ។

ក្នុងឱកាសជំនួបសំណេះសំណាលសួរសុខទុក្ខនេះដែរ លោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ និងនាំយ កប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ហើយសម្ដេចក៏តែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ងាយ រងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរជាប់ជានិច្ចចំពោះ សុខទុក្ខ ប្រជាពលរដ្ឋជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការ នយោបា យ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាក ទីនោះមានកាក បាទ ក្រហមកម្ពុជា ។

លោក សុខ លូ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ ឱ្យមន្ត្រីក្រោមឱវាទ ត្រូវឧស្សាហ៍ចុះពិនិត្យស្ថានភាពជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាព លរដ្ឋ ងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយ សម្រាល ការលំបាកជូនពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ។

លោកប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន គ្រប់ មជ្ឈដ្ឋានដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ។

លោក បានបន្តទៀតថា ការនាំយកអំណោយចែកជូននាពេលនេះ គឺមិនមានការប្រកាន់និន្នាការនយោបាយណាមួយឡើយឱ្យតែជាជនងាយរងគ្រោះ ដែលត្រូវការជំនួយ នោះសាខាកាកបាទ ក្រហម កម្ពុជានឹងធ្វើការចែកជូនគាត់ ដើម្បីដោះស្រាយជីវភាពបានមួយរយៈពេលខ្លីផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះចូលរួមចាក់ វ៉ាក់ សាំង ដូសទី៣ ឬដូសទី៤ឬទី៥ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់ សាំង អាចការពារ អាយុ ជីវិត របស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាស ឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ហើយបើសិនជាបានចាក់រួចរាល់បន្ទាប់ពី ៤ខែឡើងត្រូ វ បន្តចាក់ដូសជំរុញបន្តទៀត ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការរៀបចំវ៉ាក់សាំងទុករួច ជាស្រេច ក្នុងការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីដូសទី៦ ឬដូសបន្តបន្ទាប់ឡើយ ។

លោកអភិបាលខេត្ត​ ក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើ ងដើម្បីកា រ អភិវឌ្ឍ បន្តទៅមុខទៀត។ ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទើរគ្រប់ទីកន្លែងនោះ លោក ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ ពេល វេលា ហើយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាពជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នាជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព។

បន្ទាប់ពីអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅបវេណផ្សារទំនើបភួ ពុយ រួចហើយ លោក និងលោកស្រី​ ព្រមទាំងសប្បុរសជនក៏បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ០៥គ្រួសារនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់អូរចារផងដែរ ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២០គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធវីឃែរ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ១យួរ,ផងដែរ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print