លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា, រដ្ឋមន្ត្រីការបរទេសបានឯកភាពថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ណាស់សម្រាប់អនុតំបន់មេគង្គ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងសាមគ្គីភាពដើម្បីឆ្ពោះទៅរកគោលដៅរួមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ក្នុងតំបន់។

បន្ទាប់ពីកិច្ចប្រជុំនេះគឺមានពិធីដាក់បង្ហាញអគារអង្គភាពសម្របសម្រួលថ្នាក់ជាតិ (មីយ៉ាន់ម៉ា) សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបទបង្ហាញវីដេអូខ្លីស្តីពីប្រវត្តិសាស្រ្តនៃទីក្រុងបាហ្កាន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print