សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខខ្លួនជនជនជាតិ ចិនតៃវ៉ាន់៦នាក់និងសារធាតុគីមីផ្សំជាង ១៤តោន មុនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិតៃវ៉ាន់ចំនួន៦នាក់ ព្រមទាំងរឹបអូសបាននូវសារធាតុគីមីផ្សំជាង១៤តោន។

គួររំលឹកឡើងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយ លោកឧត្ដមសេនិយ៍ទោ សារី បុត្រសត្យា លោកវរសេនិយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ទីតាំង គឺ៖
-ទីតាំងទី១: នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
-ទីតាំងទី២: នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៦នាក់គឺ១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់, ២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់, ៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ និង៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។
ចំណែកវត្ថុចាប់យកមាន៖ សារធាតុគីមី និងគីមីផ្សំចំនួន១៤តោននិង១៦០គីឡូក្រាម និងឧបករណ៍ សម្ភារសម្រាប់កែច្នៃផលិត រួមមានដូចខាងក្រោម៖
១-ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង។
២-កែវប្រតិកម្មចំនួន០៧គ្រឿង
៣-ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង
៤-ជើងទម្រធុងប្រតិកម្មចំនួន៥៩គ្រឿង
៥-កញ្រ្ចែងមួយចំនួន
៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង។
៧-ធុងមួយចំនួន
៨-ជីឡៅចំនួន១០ជីឡៅ។
៩-ម៉ូទ័រក្រឡុកចំនួន០១គ្រឿង។
១០-សំបកធុង២៩៨សំបក។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print