លោកឧត្តមសេនីយ៍ឯកយិន ច័ន្ទធួន និងលោកកុយ សារ៉េនបានដង្ហែទៀនព្រះវស្សា និងអញ្ជើញចូលរួមសម្ពោធផ្លូវលំមួយខ្សែប្រវែង២៧០០ម៉ែត្រនៅក្នុង ឃុំពពែត ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង: លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមគ្រួសារ បាននាំយកទៀនព្រះវស្សា សម្ភារបរិក្ខារ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៥វត្តស្ថិតនៅក្នុងខេត្តស្វាយរៀង និងអញ្ជើញចូលរួមសម្ពោធផ្លូវលំ០១ខ្សែប្រវែង២៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកកុយ សារ៉េន និងភរិយាព្រមទាំងអាជ្ញាធរឃុំ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានមានប្រសាសន៍ថា ផ្លូវលំមួយខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយដែលបង្ហាញពីការចូលរួមនិងការទទួលខុសត្រូវពីក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន ដែលរដ្ឋាភិបាលបានចាត់ទុកវិស័យ៤ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងមនុស្ស ។
លោកបានលើកឡើងថា ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើឱ្យរូបលោកមិនបានចូលមកក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គអស់មួយរយៈធំ តែជាសំណាង ដោយមានទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ឆ្លងផុតពីគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័សទើបធ្វើឱ្យលោកមានឱកាសបានមកថ្វាយបង្គំព្រះតេជព្រះគុណគ្រប់ៗអង្គ ។ លោកក៏មិនភ្លេច អរគុណសន្តិភាពដែលផ្តើមចេញពីការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិឱ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយឈ្នះ=ឈ្នះដែលដាក់ចេញដោយសម្តេចតេជោ បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពនេះផងដែរដែលធ្វើឱ្យប្រជាជនមានឱកាសបានធ្វើបុណ្យគ្រប់ៗគ្នាតាមជំនឿសាសនារៀងៗខ្លួន ។

សូមបញ្ជាក់ថា សម្ភារបរិក្ខារ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារយកមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៥ រួមមាន៖ ១-វត្តទួលសីម៉ា, ២- វត្តសុវណ្ណរង្សី, ៣-វត្តទួលអង្គស្វាយធំ, ៤- វត្តព្រះនិព្វាន, ៥-វត្តនិគ្រោធការាម។
ចំពោះសម្ភារបរិក្ខារដែលត្រូវប្រគេនក្នុងវត្តនីមួយៗរួមមាន៖ ទៀនព្រះវស្សាធំ០១គូ,
ទឹកក្រូច៥កេស, ទឹកគូលែនមួយកេស, ត្រីខកំប៉ុង១កេស ,ទឹកដោះគោខាប់១កសធំ ,ទឹកអូវ៉ាន់ទីន០១កេស ,ទឹកសុទ្ធ៥កេសធំ ,ប្រេងម៉ាស៊ូត៣០លីត្រ ,អង្ករ៥០គីឡូក្រាម ,តែនិងស្ករស០១ឈុត រួមនឹងថវិកាចំនួន៨០ម៉ឺនរៀល និងប្រគេនព្រះសង្ឃ៧អង្គ ក្នុង១អង្គទទួលបានសាដក១ បច្ច័យ១០ម៉ឺនរៀល។ ជូនយាយជី តាជី និងប្រជាពលរដ្ឋ៣០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ , សារុង១ និងថវិកា២ម៉ឺនរៀល ។

ក្នុងឱកាសនោះដែរ លោក កុយ សារ៉េន និងលោកស្រីក៏បានចូលរួមប្រគេនអំណោយមួយចំនួនផងដែររួមមាន៖
អង្ករ២០០គីឡូក្រាម ,ប្រេងម៉ាស៊ូត៣កាន ,មី៣កេស ,ទឹកក្រូច៣កេស ,ទឹកដោះគោនិងស្ករ ,ទឹកសុទ្ធ៣កេស ,ថវិកា៤៧ម៉ឺនរៀល ដោយសរុបថវិកាចំណាយទាំងអស់មានចំនួនជាង៣លានរៀល៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print