មនុស្សទីមួយឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីជំនួសលោក Boris Johnson

ចែករំលែក៖

តំណាងរាស្ត្រ Tom Tugendhat បានប្រកាសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីជំនួសលោកបូរីស ចនសុន ដែលប្រកាសលាលែងពីតំណែង។ លោក Tom Tugendhatជាបេក្ខភាពដំបូងដែលបានប្រកាសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ។

សារព័ត៌មាន Daily Telegraph បានលើកឡើងថា លោក Tom Tugendhat មានបំណងចង់បង្កើតសម្ព័ន្ធមិត្តស៊ីជម្រៅដើម្បីនាំមកនូវការផ្លាស់ប្តូរថ្មី នៅក្នុងប្រទេសជាតិ ។ លោក Tom Tugendhat ចង់រក្សាទំនាក់ទំនងល្អប្រសើរជាមួយអ្នកដែលបានស្មោះត្រង់ជាមួយនាយករដ្ឋមន្ត្រីបូរីស ចនសុន។
អ្នកនយោបាយវ័យ៤៩ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាអង់គ្លេស និងជាអតីតមន្ត្រីទាហានធ្លាប់ចូលរួមនៅក្នុងសង្គ្រាមប្រទេសអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន នៅឆ្នាំ២០១៥ និង២០១៩ ។
ក្នុងពេលនេះដែរ គណបក្សកាន់អំណាចនឹងស្វែងរកអ្នកជំនួស តំណែងនាយករដ្ឋមន្ត្រី ក្នុងរយៈពេល១សប្តាហ៍ខាងមុខ។ នៅពេលនេះលោកចនសុននៅតែបន្តដឹកនាំប្រទេសរហូតដល់នាយករដ្ឋមន្ត្រីថ្មីឡើងជំនួស៕ ដោយធីរីណា

...

រូប​ថត​ :​ scotsman

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print