ជិះម៉ូតូទាក់ដៃចង្កូតគ្នាត្រូវរថយន្តមកពីក្រោយកិនស្លាប់ជនបរទេសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀតបានរត់គេចខ្លួន ខណៈបើម៉ូតូលឿនស្របទិសគ្នា ទាក់ដៃចង្កូតបណ្តាលឲ្យដួល ត្រូវរថយន្ត២គ្រឿង មកពីក្រោយកិនពីលើបុរសជនបរទេស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1HK-0335 ជិះតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានបុរសជាជនបរទេសម្នាក់ បានជិះម៉ូតូម៉ាកហុងដា PCXពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IM-4311 ស្របគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បានជ្រុលទៅទាក់ ដៃចង្កូតម៉ូតូស្មាសវី បណ្តាលឲ្យដួលម៉ូតូទាំងសងខាង ស្របពេលមានរថយន្ត២គ្រឿង មិនចាំម៉ាកធ្វើដំណើរមក ពីក្រោយបានកិនបុរសជនបទេសពីលើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានបន្ថែមល្បើនទៅមុខបាត់ស្រមោល។ ចំណែកឯអ្នកបើកម៉ូតូម៉ាកស្មាសវី រងរបួសស្រាលឃើញសភាពការមិនស្រួល បានរត់គេចខ្លួនបាត់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។រីឯសពធ្វើកំណត់ ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print