ភ្នំពេញ : Shinzo Abe កម្ពជាគោរពស្រឡាញ់លោក និងចងចាំជារៀងរហូតនូវអំពេីល្អដែលលោកនិងប្រជាពលរដ្ឋជប៉ុនមានចំពោះកម្ពុជា។ នេះជាការថ្លែងរបស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា, ថ្ងៃអាទិត្យទី១០កក្កដា ២០២២ នេះ កម្ពុជាបានទម្លាក់ទង់ជាតិពាក់កណ្តាលដងដេីម្បីចូលរួមកាន់ទុក្ខជាមួយក្រុមគ្រួសារលោក ព្រមទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន។
សូមវិញ្ញាណក្ខ័ន្ធលោក Shinzo Abe បានទៅកាន់សុគតិភព និងសូមចំណងមិត្តភាពជាបងប្អូនជប៉ុន-កម្ពុជាស្ថិតស្ថេររឹងមាំជាអមត:!
សូមបញ្ជាក់ថា, ក្តីស្រឡាញ់ និងការចងចាំ នឹងស្ថិតនៅជាអមតៈ !!!
រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃនេះ។ ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រលាញ់ របស់កម្ពុជា ហើយមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ដ៏គួរឱ្យសោក សង្រេង មិនត្រឹមតែសំរាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត និងសំដែង នូវសមានចិត្តដ៏ស្មោះស្ម័គ្រជាទីបំផុតជូនចំពោះគ្រួសារសពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន៕
ដោយ : សិលា