ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៣៦នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៦នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៣នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់ ១៧នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ២៣៥,៧០ក្រាម និង២០កញ្ចប់តូច ។
លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១២អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៦ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៥,៤៥ក្រាម។
៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤,៤៩ក្រាម។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក ចាប់យកIce ១៩,៤៥ក្រាម។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៨ក្រាម។
៨ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៦ក្រាម។
៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៣,៩៣ក្រាម។
១០ / ស្វាយរៀង៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១៩កញ្ចប់តូច។
១១ / ប៉ៃលិន៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៦៩,៩៤ក្រាម។
១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / ឧត្តរមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៤ក្រាម ៕ដោយ៖សហការី