លោកស្រី​ ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ លោកស្រី​ ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា រួមទាំងក្រុមការងារ នៅព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុប ចំនួន២១៤៥នាក់ នៅក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ។ ពិធីនេះបានធ្វើឡើងនៅបរិវេណវរៈសេនាតូចអន្តរាគមន៍លេខ២៥១ ស្ថិតនៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

កម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងមេបញ្ជាការតាមកងពលមួយចំនួនទៀតប្រចាំរបស់ភូមិភាគខេត្តឧត្ដរមានជ័យ។ 

លោកស្រី​ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ លោកស្រី​មានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរពីសុខទុក្ខព្រមទាំងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ បងប្អូនកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ លោកស្រី​បានថ្លែង អំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។ មុនការ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ 

ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ 

លទ្ធផលនៃការព្យាបាល ក្នុងចំនួន២១៤៥នាក់នេះ រួមមាន៖ការវះកាត់តូចបានចំនួន៦២នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន១១៨ នាក់, ពិនិត្យជំងឺទូទៅចំនួន១០១៩ នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៨៤នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន១១២នាក់, ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់, អប់រំសុខភាពដល់ប្រជាជនចំនួន១៤៥នាក់៕ដោយ​៖ស​ហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print