តខ្សែភ្លើងដាក់អំពូលក្នុងស្រះចិញ្ចឹមកង្កែប ឆ្លងចរន្ត​អគ្គិសនី​បណ្តាល​ឲ្យ​ឆក់​ស្លាប់​

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងតខ្សែភ្លើងដើម្បីដាក់អំពូលនៅក្នុងស្រះចិញ្ចឹមកង្កែបខុសបច្ចេកទេសក៏បណ្ដាលអោយឆ្លងចរន្តឆក់តែម្តង។

ហេតុការណ៍គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង.។

សមត្ថកិច្ចបានអោយដឹងថា,ជនរងគ្រោះមាន ឈ្មោះ ទូច ម៉ៅ ភេទប្រុស អាយុ៧១ឆ្នាំ (ជាអតីតយុទ្ធជន) រស់នៅភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់សពអោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print