ក្រសួងទេសចរណ៍ បញ្ជាក់ពីការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : សេចក្តីជូនដំណឹងលេខ២៧៩ សជណ.អគឧ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ស្តីពី ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២។

ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សិស្សានុសិស្ស និស្សិត អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងធុរកិច្ចក្នុងវិស័យទេសចរណ៍ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដោយមាន ការគាំទ្រពីក្រសួងទេសចរណ៍ សមាគមភោជនីយដ្ឋានកម្ពុជា សហការជាមួយសហព័ន្ឋទេសចរណ៍កម្ពុជា និង ក្រុមហ៊ុន Kofi Co.,Ltd នឹងរៀបចំការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ១៦-១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអំឡុងពេលពិព័រណ៍ CamFood Cambotel នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដូចខាងក្រោម៖

១. លក្ខខណ្ឌក្នុងការចូលរួមប្រកួតប្រជែង បេក្ខជន បេក្ខនារីទាំងពីរភេទមានសញ្ជាតិខ្មែរមានបទពិសោធន៍ និងចំណេះដឹងខាងផ្នែកឆុងកាហ្វ ជាបុគ្គលិក ឬម្ចាស់អាជីវកម្មហាងកាហ្វ

២. ជ័យលាភីសម្រាប់ការប្រកួតជំនាញ បេក្ខជន បេក្ខនារីទាំងពីរភេទឈ្នះការប្រកួតនឹងទទួលបានពានរង្វាន់ជើងឯកឆុងកាហ្វេថ្នាក់ជាតិទទួលបានកាដូជាម៉ាស៊ីនឆុងកាហ្វេដ៏ប្រណិត ទទួលបានកាដូផ្សេងៗទៀតពីម្ចាស់ឧបត្ថម្ភការប្រកួត ទទួលបានចំណេះដឹងពីគណះកម្មការ និងបទពិសោធន៍ពីបេក្ខជន បេក្ខនារីដែលចូលរួមប្រកួត
ទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមការប្រកួត
៣. កាតព្វកិចូរបស់បេក្ខជន បេក្ខនារី ត្រូវបំពេញទម្រង់ចុះឈ្មោះចូលរួមប្រកួតរួចផ្ញើទៅកាន់ក្រុមការងាររៀបចំការប្រកួត
-ត្រូវចូលរួមបង់ប្រាក់វិភាគទានសម្រាប់ការប្រកួត៖ > ១០ ដុល្លារអាមេរិកក្នុង១នាក់ សម្រាប់សមាជិកសមាគម ភោជនីយដ្ឋានកម្ពុជា

– ២០ ដុល្លារអាមេរិកក្នុង១នាក់ សម្រាប់មិនមែនសមាជិកសមាគមភោជនីយដ្ឋានកម្ពុជា ត្រូវចូលរួមសហការជាមួយអ្នករៀបចំកម្មវិធី
– សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍នៃក្រសួង ទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា(កញ្ញ៉ា ហ៊ន រស្មី លេខាធិការដ្ឋាននៃសមាគមភោជនីយដ្ឋានកម្ពុជា និងផ្ញើពាក្យស្នើសុំតាមរយៈទូរស័ព្ទលេខតេឡេក្រាម៖ ០៧៦២២២ ៨៨៨៦/០១៦៦៨៥ ៨៨៨) ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print