សម្ដេចក្រឡាហោម ស ខេង អញ្ជើញអមដំណើរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ លោក ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងសមាជិកគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា។

គួរបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗនោះ បន្ទាប់ពីទទួលដំណឹងពីមរណភាពរបស់ លោក ស៊ីនហ្សូ អាបេ, សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារជូន ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ។

សូមជម្រាបជូនដែរថា លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺជារដ្ឋបុរសមួយរូបរបស់ប្រជាជនជប៉ុន ជាឥស្សរជនមានឥទ្ធិពលលើពិភពលោក និងជាមិត្តភក្ដិបរទេសដ៏ស្និទស្នាលរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print