លោក អ៊ាង សុផល្លែត បានបង្ហាញពី ក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី

ចែករំលែក៖

ភ្នំពេញ : ក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី ។ នេះជាការបញ្ជាក់ ពីលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លើ facebook ផ្លូវការ របស់លោក។

លោកបញ្ជាក់ថា, នៅពេលគេស្ងោរអោយឆ្អិន សម្បកវាឡើងពណ៌ខ្មៅ ឯសាច់ខាងក្នុងវារសជាតិដូចសណ្តែកដីស្ងោរ ។

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបន្តថា, តាមការស្រាវជ្រាវ ផ្លែក្រចាប់ផ្ទុកដោយដោយ វីតាមីនសេ បេ និង ដេ ដែលជួយពង្រឹងរាងកាយយើងអោយមាំមួន និងស្បែកមានសំណើម។ ស្រ្តីដែលមានផ្ទៃពោះអាចជួយអោយមានទឹកដោះច្រើន ។ នៅប្រទេសជិតខាងយើងគេដាំវាជាកសិដ្ឋាន ដើម្បីងាយប្រមូលផល ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print