មនុស្ស១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​កម្លាំង​ជំនាញ​ខេត្ត​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន។ ​

របាយការណ៍ខាងបានបន្តថា​ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការបង្ការនិងបង្រ្កាបនៅរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលពីឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តនិងកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបាន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ កាលពីថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង២០និង១០នាទី បានប្រើប្រាស់វិធានការញុះញង់ឲ្យលក់គ្រឿងញៀន ដោយទិញថ្នាំ ញៀន ០១កញ្ចប់ធំល្មម ពីឈ្មោះ សាំង ឈី នៅចំណុចហាងឆៃលី ស្ថិតនៅភូមិចំការតែ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដាក់ដាំ ព្រមទាំងមានកាចូលរួមពីលោកមេឃុំ និងមេភូមិពូត្រែងកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ សាំង ឈី ស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថាកម្លាំងសមត្ថកិច្ចបានធ្វើកាចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់មាន ១. ឈ្មោះ សាំង ឈី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ពិនិត្យទឹកណណូមរវិជ្ជមាន(+) ហើយ វត្ថុតាងមួយចំនួនដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន÷១- សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ស ថ្លា ចំនួន ០១កញ្ចប់ធំល្មម ២- រថយន្ត ចំនួន ០១គ្រឿង ម៉ាក Toyota Camry ស៊េរីឆ្នាំ 1997 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A-0272៣- ទូរសព្ទ ១គ្រឿង ម៉ាកVivo ពណ៌ទឹកប្រផេះ,៤-ប្រាក់រៀលចំនួន ៣លានរៀល, ៥-ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក, ៦-កាបូបដាក់ថ្នាំញៀន ចំនួន០១, ៧- ថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងទៀតថារហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទីព្រឹក កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ចំនួន០៩នាក់ ស្រីគ្មាន ដូចខាក្រោម៖
១.ឈ្មោះ កែវ រ៉ាម៉ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដោះក្រមុំ សង្កត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលតេស្ដវិជ្ជមាន(+), ២.ឈ្មោះ ផេង ផាន់យុទ្ធ ហៅខ្ចិប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក មានទីលំនៅភូមិពូតាំង សង្កត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលតេស្ដវិជ្ជមាន(+), ៣.ឈ្មោះ ហៀង សុផាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឆ្នាប់ ឃុំអំបិលក្រៅ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង លទ្ធផលតេស្ដវិជ្ជមាន(+), ៤.ឈ្មោះ អាន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឆ្នាប់ ឃុំអំបិលក្រៅ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង លទ្ធផលតេស្ដវិជ្ជមាន(+), ៥.ឈ្មោះ ទឺម ណយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឆ្នាប់ ឃុំអំបិលក្រៅ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង លទ្ធផលតេស្ដវិជ្ជមាន(+), ៦.ឈ្មោះ ឃី រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកចង្រ្កាន ឃុំល្វា ស្រុកកោះសូទិន ខេត្តកំពង់ចាម លទ្ធផលតេស្ដវិជ្ជមាន(+), ៧.ឈ្មោះ ឆាង តុល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លទ្ធផលតេស្ដវិជ្ជមាន(+), ៨.ឈ្មោះ ប៉ុច ទូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន ទីលំនៅភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលតេស្ដវិជ្ជមាន(+), ៩.ឈ្មោះ អ៉ិន វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលតេស្ដវិជ្ជមាន(+)។

ដកហូតសំភារៈវត្ថុតាងរួមមាន៖ ១.រថយន្ត ០១គ្រឿង ម៉ាក NISSAN ពណ៌ប្រផះ ពាក់ផ្លាកលេខ ភ្នំពេញ 2B-0331, ២.ម៉ូតូកង់បី ០១គ្រឿង ម៉ាក PIAGGIO APE CITY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HP-3735។
៣.ទូរស័ព្ទចំនួន០៦គ្រឿង។ការឃាត់ខ្លួនជនសង្ស័យ និងការចាប់យកវត្ថុតាងសរុបទាំងអស់រួមមាន ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០ នាក់ ស្រី០០ នាក់ ។ ចាប់យកវត្ថុតាងសរុបទាំងអស់មាន : ១- សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ស ថ្លា ចំនួន ០២ កញ្ចប់ធំល្មម (ទម្ងន់ ៤,២៥ ក្រាម សាច់ថ្នាំសុទ្ធ )។២- រថយន្ត ចំនួន ០២គ្រឿង 1. ម៉ាក Toyota Camry ស៊េរីឆ្នាំ 1997 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A-0272 2.។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញ

កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print