ស្រីលង្កានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ខែកក្កដា

ចែករំលែក៖

សភាស្រីលង្កានឹងជួបប្រជុំសាជាថ្មីឡើងវិញនៅថ្ងៃទី១៥ខែកក្កដា ហើយនឹងចាប់ផ្តើមបោះឆ្នោតប្រធានាធិបតីថ្មីដើម្បីដឹកនាំប្រទេសនៅថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២២។

ប្រធានរដ្ឋសភាស្រីលង្កា លោក Mahinda Yapa Abeywardena បានប្រកាសព័ត៌មានខាងលើនៅថ្ងៃទី ១១ខែកក្កដា ក្នុងពេលប្រទេសនេះកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ បង្កឱ្យមានបាតុកម្ម អូសបន្លាយយ៉ាងយូរប្រឆាំងនឹង
នយោបាយដឹកនាំរបស់ប្រធានាធិបតី។
វិបត្តិសេដ្ឋកិច្ចនិងការធ្វើបាតុកម្ម បង្ខំឱ្យប្រធានាធិបតីស្រីលង្កាលាលែងចេញពីតំណែង ។ តាមគម្រោងប្រធានាធិបតី Gotabaya Rajapaksa នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១៣ខែកក្កដា ហើយនៅថ្ងៃទី១៩ខែកក្កដា សភា នឹងប្រកាសបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតីដើម្បីបោះឆ្នោតជ្រើសរើស។
នៅថ្ងៃទី១០ ខែកក្កដា បណ្តាគណបក្សប្រឆាំងស្រីលង្កាបានជួបប្រជុំគ្នាដើម្បីសម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្នុងពេលពលរដ្ឋរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មនៅក្នុងរដ្ឋធានីកូឡំបូ។
ស្រីលង្កាបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច កង្វះស្បៀងអាហារ និងថាមពល ដោយសារតែប្រទេសនេះមិនមានប្រាក់ដុល្លារដើម្បីនាំចូលទំនិញពីក្រៅប្រទេស។ តម្លៃទំនិញនៅក្នុងប្រទេសនេះកើនឡើង៣ដងក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ៕ ដោយធីរីណា

...

រូប​ថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print