ប៉ៃលិន÷ពីរនាក់មីងនិងក្មួយជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតត្រូវបានរថយន្តមួយគ្រឿងបើកបរល្បឿនលឿនក្នុងទិសដៅពីក្បូងមកជើងបុកពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលមនុស្សរងរបួសធ្ងន់ទាំង២នាក់ នៅនិងកន្លែងកើតហេតុ។បើតាមប្រភពព័ត៍មានពីលោក ជា សីហា នាយផ្នែកការិយាល័យនគរបាលចរាចរណ៍
ផ្លូវគោកនៃស្នងការខេត្តបានឲ្យដឹងថា÷ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០និង១០នាទី។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក រថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់ ម៉ូតូខូចខាតធ្ងន់ ១គ្រឿង រថយន្តខូចខាតស្រាល ១គ្រឿង ។
លោក នាយផ្នែកការិ, បានបន្តថា÷ករណីនេះកើតឡើងនៅចំណុចផ្លូវបំបែកជាបួនជាប់ផ្ទះសំណាក់គ្រូបង្រៀនស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។
អ្នកបើកបររថយន្តបង្ករឈ្មោះ សំ ចាន់ណាភេទ ប្រុស អាយុ ២៨ឆ្នាំ ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួសស្នាម បើកបររថយន្តម៉ាកស៊ីណា SIENNA ពាក់ផ្លាកលេខ កំពត 2B-3859 រថយន្តខូចខាច(ស្រាល) ។
អ្នកបើកបរម៉ូតូដែលរងគ្រោះ ឈ្មោះ ស្រីឡៃ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន រងរបួសធ្ងន់ បើកបរ ម៉ូតូម៉ាកHonda wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន1C-5019 រងការខូចខាតធ្ងន់។
អ្នករួមដំណើម៉ូតូរងគ្រោះឈ្មោះចាប ដាណា ភេទស្រី អាយុ ០៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន រងរបួសធ្ងន់។
មូលហេតុ: បណ្ដាលមកពីអ្នកបើករថយន្តបើកបរល្បឿនលឿនក្នុងទីប្រជុំជន។
លោកបានបន្តទៀតថា÷ករណីខាងលើនេះ ក្រោយពីមន្ត្រីជំនាញរបស់លោកវាស់វែងរួចជនរងគ្រោះត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន
ដោយសារស្ថានភាពជនរងគ្រោះ
ទាំង២នាក់ធ្ងន់ធ្ងរពេក បងប្អូន ក្រុមគ្រួសារបានសុំលោកគ្រូពេទ្យជំនាញ
បញ្ជូនទៅពេទ្យបាត់ដំបង។
ចំណែក អ្នកបើករថយន្តត្រូវបានកម្លាំងការិយាល័យជំនាញនគរបាលចរាចណ៍ផ្លូវគោកនៃស្នងការខេត្ត.យកទៅសួរនាំ។
រីឯរថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុក្ខដើម្បី រងចាំដោះស្រាយតាមនីតិវិធី។ដោយ,ស សារ៉េត