ភ្នំពេញ : រីករាយដែលបានជួប លោក ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃនេះ។ នេះជាការថ្លែង ដោយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា, យើងបានពិភាក្សាអំពីបញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម ព្រមទាំងពេញចិត្តលើការរីកលូតលាស់ឡើងវិញនៃទំនាក់ទំនងពាណិជ្ជកម្ម គិតចាប់តាំងពីដើមឆ្នាំនេះ ក្រោយជំងឺរាតត្បាតកូវីដ-១៩។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, ខ្ញុំទន្ទឹងរង់ចាំទទួលស្វាគមន៍គណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕
ដោយ : សិលា