ខេត្តតាកែវ៖ ប្រឡាយលេខ ០៤ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ ប្រវែង ២.៣០០ ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការមួយចំនួនទៀត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៦ ។
មកដល់ពេលនេះ ដំណើរការស្តារឡើងវិញ ប្រឡាយលេខ ០៤ សម្រេចលទ្ធផលបានប្រមាណ ៤៥ ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅដើមខែតុលា ឆ្នាំ ២០១៦ ខាងមុខ ។
ក្រោយស្តាររួច ប្រឡាយលេខ ០៤ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវវស្សា ចំនួន ៤៩៦ ហិកតា ស្រូវប្រាំង ចំនួន ១០៧ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា ៕
ដោយ៖ សុវណ្ណារ៉ា
...