ខេត្តស្វាយរៀងបើកកិច្ចប្រជុំស្តីពី ការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណ:  តំណាង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោក រស់ ផារិទ្ធ  អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ ក្រោមនាព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ក្នុងឪកាសនោះ លោកគង់ចាន់ថនប្រធានមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀងបានអោយដឹងថា
នីតិវិធីនៃការប្រែប្រួលស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលបានពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ទិដ្ឋាការលើសំណុំឯកសារផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ មន្ត្រីរាជការស៊ីវិល និងសំណុំឯកសារបៀវត្សប្រចាំខែ របស់មន្ត្រីរាជការ តាមមន្ទីរ-អង្គភាព ក្រុង-ស្រុក ជុំវិញខេត្ត។

ដោយ បានសម្របសម្រួលចាត់ចែង ឯកសារការបើកផ្តល់ប្រាក់បៀវត្សពីរសប្ដាហ៍ម្តងជូនមន្ត្រីរាជការតាមមន្ទីរ អង្គភាព ក្រុង-ស្រុក ជុំវិញខេត្តដំណើរការបានទាន់ពេលវេលា។

លោកក៏បានលើកបញ្ហាប្រឈមមានដូចជា
រដ្ឋបាលក្រុងស្រុកមួយចំនួនចេញដីការផ្ទេរចេញ-ផ្ទេរចូលរួច ប៉ុន្តែពុំទាន់មានគោលការណ៍អនុញ្ញាតអាច សុំប្រែប្រួលស្ថានភាពរដ្ឋបាល អោយបានត្រឹមត្រូវតាមរចនាសម្ព័ន្ធជាក់ស្ដែងតាមអង្គភាពផងដែរ។

លោក រស់ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានអោយដឹងថាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឱ្យសេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ដោយឡែកខេត្តស្វាយរៀង ក៏មានការ អភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ជាក់ស្តែងបច្ចុប្បន្នមាន តំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង កំពុងដំណើរការ ៩កន្លែង : មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុប ២៥២កន្លែង ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណចំនួន ១០ម៉ឺន៤ពាន់នាក់ រួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថារដ្ឋបាលខេត្ត បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈ វិធានការអប់រំណែនាំ ដល់មន្ត្រីរាជការឱ្យមានទឹកចិត្តស្រលាញ់ការងារ និងមានភាពស្វាហាប់ក្នុងការបំពេញ ការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំង៤ វប្បធម៌សេវាសាធារណ: មនសិការវិជ្ជាជីវ: ឆន្ទៈម្ចាស់ការ និងភក្តីភាព លុបបំបាត់ភាពអសកម្ម និងជំរុញឱ្យមន្ត្រីរាជការមកបំពេញការងារឱ្យបានទៀងទាត់ ស្របតាមបញ្ញត្តិដែល មានកំណត់នៅក្នុងអនុក្រឹត្យលេខ៥៦ អនក្រ.បក ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ច សន្យា ពង្រឹងការតែងតាំង ផ្លាស់ប្ដូរ ការបញ្ចប់ភារកិច្ចមន្ត្រីរាជការ ដោយឈរលើគោលការណ៍ច្បាប់ នីតិវិធី លក្ខណ:សម្បត្តិ និងអតីតភាពការងារ ប្រកបដោយតម្លាភាពគណនេយ្យភាព និងសមធម៌។

ក្នុងឪកាសនោះលោក អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណ:  តំណាង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានមានប្រសាសន៏ថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវផែនការសកម្មភាព និងយុទ្ធសាស្ត្រ ប្រកបដោយអភិបាលកិច្ច ជាពិសេសការដាក់ចេញផែនការជាយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ដើម្បីបង្កើន ភាពស៊ាំក្នុងសហគមន៍ ប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ ការចូលរួមគាំទ្រអនុវត្តរបស់អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ និងពីគ្រប់ភាគីពាក់ព័ន្ធដើម្បីអនុវត្តវិធានការនានា ដែលបានដាក់ចេញ ទាំង វិធានការច្បាប់ វិធានការរដ្ឋបាល និងវិធានការសុខាភិបាល វិធានការ ៣ការពារ និង៣កុំ ជាពិសេស ក្រោមការយកចិត្តទុកដាក់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការ ចាក់វ៉ាក់សាំងជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋបានធ្វើឱ្យមានភាពស៊ាំក្នុងសហគមន៍ ទើបបច្ចុប្បន្ននេះ អាចបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញបាន។

លោកបានបន្ថែមថា
អស់លោកលោកស្រីដែលបានចូលរួមក្នុងកិច្ចប្រជុំរួមយោបល់លើនីតិវិធីនៃការផ្ដល់ទិដ្ឋាការសម្រាប់ ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ នៅខេត្តស្វាយរៀង នាពេលនេះ លោកសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមការរំពឹងទុក ព្រមទាំងទទួលបានចំណេះដឹង និង បទពិសោធន៍ថ្មីៗ និងប្រមូលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែក ក្នុងការរៀបចំសេចក្តីព្រាងនីតិវិធី នៃការផ្តល់ទិដ្ឋាការមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានខ្លឹមសារគ្រប់គ្រាន់ សម្រាប់ដាក់ឱ្យអនុវត្តប្រកបដោយ ប្រសិទ្ធភាពផងដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print