សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាននៅកម្ពុជា បានរួមចំណែកដោះស្រាយវិបត្តិជំងឺកូ វីដ១៩

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចលនាទេសចរណ៍ ផ្ទៃក្នុង នឹងផ្តល់ឱកាសឱ្យពលរដ្ឋបានស្គាល់ស្រុកទេស និងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងរបស់ ពិភពលោក ដែលប្រព័ន្ធឌីជីថល ដើរលឿនមុនកូវីដ១៩ មួយជំហាន។ បើមិនដូច្នោះទេ ពិភពលោក នឹងកាត់ដាច់ ពីគ្នាជាកង់ៗ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាននៅកម្ពុជា បានរួមចំណែកដោះស្រាយវិបត្តិជំងឺកូ វីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យពិនិត្យប្រព័ន្ធ Wifi នៅតាមទីតាំងសណ្ឋាគារ ដែលមានតែ Wifi តែអត់ដើរ, ហើយសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុន ទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអីនធើណេត ឱ្យពង្រឹងលើសេវា អ៊ីនធើណេត។
សម្ដេចតេជោ ហ៊ុនសែន បានថ្លែងរម្លឹកថា, បច្ចុប្បន្ននេះមានមនុស្សប្រមាណពី៤ ទៅ៥ លាននាក់ អត់ទាន់បានចាក់វ៉ាក់សាំងដូសទី៣ ដូច្នេះគួរជំរុញឲ្យពូគាត់ បានចាក់គ្រប់គ្នា ដើម្បីការពារជំងឺកូវីដ19។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងើបឡើងវិញ ទេសចរណ៍អន្តរជាតិអាស្រ័យលើកត្តាច្រើន។ ប៉ុន្តែ ទេសចរណ៍ផ្ទៃក្នុង គឺចំណុះលើស្ថានភាពជំងឺកូវីដ១៩ផង ដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចិនដកចេញនូវ នយោបាយ «សូន្យកូវីដ» នឹងធ្វើឱ្យអ្នកទេសចរចិនមក កម្ពុជា បានច្រើន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print