អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស នាំមុខនៅក្នុងការបោះ ឆ្នោតជុំទីមួយ

ចែករំលែក៖

នៅក្នុងការបោះឆ្នោតជុំទីមួយ លោក Rishi Sunak អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទទួលបានសំឡេងគាំទ្រ៨៨ នាំមុខលើលោកស្រី Penny Mordaunt រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មអង់គ្លេស ទទួលបាន៦៧សំឡេង។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak ទទួលបាសំឡេងគាំទ្រខ្ពស់បំផុតក្នុងការបោះឆ្នោតជុំទីមួយ ដើម្បីស្វែងរកបុគ្គលដែលអាចឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ចំនួន បូរីស ចនសិន។
នៅក្នុងការបោះឆ្នោតជុំទីមួយ លោក Rishi Sunak ទទួលបាន៨៨សំឡេង ។ លោកស្រី Penny Mordaunt ទទួលបាន ៦៧សំឡេង ។ រដ្ឋមន្ត្រីការបរទេស Liz Truss ទទួលបាន ៥០សំឡេង…។ តាមគម្រោងនៅថ្ងៃទី១៤ខែកក្កដា និងមានការបោះឆ្នោតជុំទីពីរ ដើម្បីជ្រើសរើសអ្នកដែលទទួលបានការគាំទ្រខ្ពស់ដើម្បីបន្តដឹកនាំប្រទេសអង់គ្លេស ។
ពេលថ្មីៗនេះដែរ លោក Rishi Sunak ក៏បានប្រកាសផងដែរថាលោកនឹងក្លាយទៅជា នាយករដ្ឋមន្ត្រីបន្តពីលោក ចនស៊ិនដើម្បីដឹកនាំអង់គ្លេស បន្តទៅមុខទៀត។ លោក Rishi Sunak ក៏បានសន្យាថា នឹងកាត់បន្ថយពន្ធដាប្រកបដោយការទទួលខុសត្រូវ ប្រសិនបើលោកជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស៕ ដោយ៖សាធី

...

រូប​ថត​ :​ Telegraph

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print